បាត់មុខជាង ២ឆ្នាំ BLACKPINK ទើបបញ្ជាក់ថានឹងសម្តែងនៅ ...

KhmerloadKhmerloadបាត់មុខជាង ២ឆ្នាំ BLACKPINK ទើបបញ្ជាក់ថានឹងសម្តែងនៅ MTV VMAs 2022//s9.kh1.co/f5/f57d9da85de123f236e1654052efd853095a3cde.jpgយុវវ័យ ១៦-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

នេះក៏ជាលើកទីមួយហើយ ដែលក្រុមចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK សម្តែងនៅលើឆាក នៃកម្មពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាព MTV VMAs 2022។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ផលិតកម្ម YG Entertainment បានបញ្ជាក់ជាផ្លូវការថា BLACKPINK នឹងសម្តែងនៅលើឆាកនៃកម្មវិធី MTV VMAs (MTV Video Music Awards) ឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនេះ មិនត្រឹមតែជាលើកទីមួយទេ ដែល BLACKPINK បង្ហាញខ្លួននៅលើឆាកនៃពិធីប្រគល់ពានរង្វាន់នេះ ប៉ុន្តែក៏ជាលើកទីមួយដែរ ដែលក្រុមនេះបានសម្តែងបទចម្រៀងថ្មី «Pink Venom» នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃ ២៨ ខែសីហានាពេលខាងមុខ។

ទន្ទឹម​នឹង​នេះ អ្នករៀបចំកម្មវិធី MTV VMAs ក៏បានប្រកាសថា BLACKPINK មិនត្រឹមតែមានវត្តមានក្នុងនាមជាអ្នកសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែឆ្នាំនេះ BLACKPINK ក៏ត្រូវបានតែងតាំងសម្រាប់ប្រភេទ Best Metaverse Performance ផងដែរ។ រីឯសមាជិកក្មេងជាងគេក្នុងក្រុម Lisa ក៏ត្រូវបានតែងតាំងជាសិល្បករទោលសម្រាប់ប្រភេទចម្រៀង K-Pop ល្អបំផុតជាមួយបទ LALISA។ ហើយបើបកទៅក្នុងឆ្នាំ ២០២០ BLACKPINK ក៏ធ្លាប់ក្លាយជាក្រុមនារី K-Pop ដំបូងគេដែលឈ្នះពានរង្វាន់ VMAs នៅពេលដែលក្រុមនេះបានឈ្នះពានរង្វាន់ Song of the Summer ជាមួយនឹងបទ «How you like that» ផងដែរ៕

ប្រភព៖ kenh14

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
រូបភាពតារាកូរ៉េChan Sophon S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0c3b0a74303ebad80d922af7155cfa3dad1c3b6e.jpg

បើមានសញ្ញា ៧យ៉ាងនេះ បានន័យថាគាត់គិតចង់រៀបការជាមួយអ្នកហើយ

 ២៤-ឧសភា-២០២៤  ៤ល្ងាច · មួយខែមុន//s9.kh1.co/8f/8f08e1fec693bfe0e4efe043e56bc85b8597a469.jpeg

ហៅតារានិករទាំងនេះ Date ដូចហៅគោមើលកុន

 ២៤-មីនា-២០២៣  ២ល្ងាច · មួយឆ្នាំមុន//s9.kh1.co/ee/ee2e7c73615abb0637d0dd2cf7502b04301edc0d.jpeg

តារានិករទាំងនេះ ស្អប់បំផុត ការធ្លាក់ក្នុងអន្លង់ស្នេហ៍

 ២៤-មីនា-២០២៣  ២ល្ងាច · មួយឆ្នាំមុន//s9.kh1.co/cc/cc96c93aa65c2b13d384ee82f3e61585928a6fb0.jpeg

កំពូលតារានិករ អត់ធ្មត់បំផុត ក្នុងទំនាក់ទំនង

 ២៣-មីនា-២០២៣  ៣ល្ងាច · មួយឆ្នាំមុនរក្សាសិទ្ធិ MedialoadPowered by Bong I.T Bong I.T

Từ khóa » Blackpink Kẽnh